ល្បង​ប្រាជ្ញា​ទី៣

បើ​អ្នកមិន​ចង់​ស្លាប់​ទេ​ត្រូវ​ឆ្លើយ​ឲ្យ​ត្រូវ


  • អ្នក​និង​មិត្តភ័ក្ដិ​របស់​អ្នក​ពីរ​នាក់​ទៀត​ដែល​មាន​ឈ្មោះ​សុខ​ និងសៅគឺ​ជា​អ្នក​ទោស​។​ អ្នក​ទាំង​បី​ត្រូវ​បាន​គេ​ឲ្យ​តម្រង់​ជួរហើយ​ត្រូវ​តែ​សំឡឹង​ត្រង់​ទៅ​មុខ​ដាច់​ខាត​។​ ដោយ​អ្នក​ឈរ​នៅខាងមុខ​គេ​គឺ​ជា​អ្នក​ អ្នក​ឈរ​បន្ទាប់​គឺ​សុខ​ និង​ចុងក្រោយ​គេ​គឺ​សៅ។ អ្នក​យាម​គុក​មានមួក៥​ គឺ៣មាន​ពណ៌​ខ្មៅ​ ហើយ​២ទៀត​មាន​ពណ៌​សទុក​ក្នុង​ទូ​របស់​គាត់​។​ គាត់​យក​មួក​៣ចេញ​ដោយ​ចៃដន្យ​មក​ពាក់​ឲ្យ​អ្នក​និង​មិត្តភ័ក្ដិ​របស់​អ្នក​ពីរ​នាក់​ទៀត​ម្នាក់​មួយ​ៗ។​ ដូច្នេះ​សៅ​អាច​មើល​ឃើញពណ៌មួក​របស់​សុខ​ និង​អ្នក។​ ចំណែក​ឯ​សុខ​អាច​មើល​ឃើញ​តែ​ពណ៌​មួក​របស់​អ្នក​ ប៉ុន្តែ​អ្នក​មិន​អាច​មើល​ឃើញ​អ្វី​ទាំង​អស់​។​ សូម​បញ្ជាក់​ថា​អ្នក​ទាំង​បី​សុទ្ធ​តែ​មិន​ដឹង​ថា​មួក​របស់​ខ្លួន​មាន​ពណ៌​អ្វី​ឡើយ។
  • អ្នក​យាម​គុក​នោះ​ក៏​បាន​និយាយ​ថា”បើ​មាន​នរណា​ម្នាក់​ហ៊ាន​ឆ្លើយ​ថា​ខ្លួន​ច្បាស់​១០០%ថាខ្លួន​ពាក់​មួក​ពណ៌​អ្វី​ ហើយ​មិន​ឲ្យ​ថា​ពណ៌​មួក​របស់​អ្នក​ដទៃ​ទៀត​គឺ​អ្វី នោះ​ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ទាំងបី​ឲ្យ​មាន​សេរីភាព​​ភ្លាម​។
  • គាត់​ឲ្យសៅឆ្លើយ​មុនគេ។​ សៅ​គឺ​ជា​មនុស្ស​មិន​ចេះ​ភូតភរហើយ​ជាមនុស្សឆ្លាត​វៃប៉ុន្តែ​គាត់​និយាយ​ថា​”គាត់​មិន​ដឹង​ទេ​ ហើយ​ក៏គ្មាន​ផ្លូវ​ណា​ដែល​ខ្ញុំ​ដឹង​ឡើយ”។​ បន្ទាប់​មក​គាត់​ក៏​បន្ត​សួរ​សុខ​។​ គេ​ដឹង​ច្បាស់​ណាស់​ថាសុខ​មិន​ត្រឹមតែ​ឆ្លាត​ទេ​ថែមទាំង​ជា​មនុស្ស​និយាយ​ហេតុ​ផល​។​ ប៉ុន្តែ​គាត់​ក៏​មិន​អាច​ប្រាប់​ចម្លើយ​ដូច​សៅ​ដែរ។
  • បន្ទាប់​មក​អ្នក​យាម​គុក​ក៏​បង្ខំ​ឲ្យ​អ្នក​ប្រាប់​។​ បើ​អ្នក​មិន​អាច​ប្រាប់​ថា​ខ្លួន​អ្នក​ពាក់​មួក​ពណ៌​អ្វី​ទេ​នោះ​អ្នកទាំង​បី​ត្រូវ​តែ​ស្លាប់​។​ 

ចំណាំ:​ អ្នក​មាន​សិទ្ធិ​ឆ្លើយបាន​តែ​ម្ដង​គត់​។


    សំណួរ​:​ តើ​អ្នក​ពាក់​មួក​ពណ៌​អ្វី?


    Advertisements

    Leave a Reply

    Fill in your details below or click an icon to log in:

    WordPress.com Logo

    You are commenting using your WordPress.com account. Log Out / Change )

    Twitter picture

    You are commenting using your Twitter account. Log Out / Change )

    Facebook photo

    You are commenting using your Facebook account. Log Out / Change )

    Google+ photo

    You are commenting using your Google+ account. Log Out / Change )

    Connecting to %s