នឹកស្រុកតែងចម្រៀង

ឃ្លាតកាយតែចិត្តនៅ


. សម្លឹងទៅមេឃ មេឃគ្មានរស្មី មានតែតន្ត្រីបំពេពេលខ្ញុំឯកា ត្រចៀកស្ដាប់ចម្រៀង ខំច្រៀងផ្ញើតាមវាតា ថ្ងៃណាប្រាថ្នាសមដូចបំ ណង។

. ឃ្លាតឆ្ងាយពីផ្ទះ ពីម៉ាក់ធ្លាប់បីត្រកង ឃ្លាតប្អូនឃ្លាតបងដែលធ្លាប់ប្រឡែងនឹងគ្នា ខ្ញុំតែងតែញញឹម ហើយសង្ឃឹមគ្រប់វេលា ថាមាន ថ្ងៃណាជុំគ្នាវិញ។

R. ធ្លាប់សន្យានឹងម៉ាក់ ថាខំរៀនសូត្រខំទន្ទេញ ចប់ហើយ វិលវិញជុំគ្រួសារ នឹងមិនឲ្យលោកលំបាកមានពេលសម្រាកអាត្មា សង្ឃឹមថាសុបិនក្លាយជាការពិត។

. ទោះនៅស្រុកឆ្ងាយ ឃ្លាតម្ដាយឃ្លាតមិត្ត តែរឿងអតីត ក្នុងចិត្តមិនរលុបឡើយ ក្ដីស្រឡាញ់ពីបេះដូង បានកំណត់ទៅហើយ ព្រះពាយអើយសូមជួយធ្វើជាសាក្សី ព្រះពាយអើយសូមជួយធ្វើជាសាក្សី។