ល្បងប្រាជ្ញាទី២

សួរឯនេះទៅដឹងឯនោះវិញ?



នៅក្នុងពិធីជប់លៀងអបអរសាទរគូស្វាមីភរិយា៥គូដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មោងថ្មីមួយ គេតម្រូវឲ្យពួកគាត់សម្ដែងការស្វាគមន៍គ្នាដោយការចាប់ដៃ ដោយកំណត់ថាស្វាមីភរិយាដែលជាគូនឹងគ្នាមិនចាំបាច់ចាប់ដៃគ្នានោះទេ។ បានន័យថាម្នាក់ៗមានសិទ្ធិចាប់ដៃអ្នកដទៃក្រៅពីប្រពន្ធឬប្ដីរបស់ខ្លួនបានច្រើនបំផុតគឺ៨នាក់។ គេទុកពេលឱ្យពួកគាត់៣០នាទីដើម្បីឱ្យពួកគាត់បានសម្ដែងការគួរសមដោយការចាប់ដៃរួចនិយាយសំណេះសំណាលគ្នាបន្តិចរួចសឹមបន្តដំណើរការកម្មវិធីផ្សេងៗទៀត។ អស់រយៈពេល៣០នាទីមកអ្នកទាំង១០នាក់ក៏ត្រឡប់មករកដៃគូរៀងៗខ្លួនវិញ។ បន្ទាប់មកក្នុងចំណោមអ្នកទាំង១០មានបុរសម្នាក់ឡើងលើវេទិការួចប្រកាសសួរអ្នកទាំង៩នាក់ទៀតថាម្នាក់ៗចាប់ដៃគ្នាបានប៉ុន្មាននាក់ ហើយក៏ទទួលបានចម្លើយខុសៗគ្នាទាំងអស់។


សំណួរទី១: (សំណួរយកពិន្ទុ) តើក្នុងចំណោមអ្នកទាំង១០នរណាអៀនជាងគេ?

សំណួរទី២: តើភរិយារបស់បុរសដែលកំពុងឈរលើវេទិកានោះបានចាប់ដៃអ្នកដទៃបានប៉ុន្មាននាក់?


 

ល្បងប្រាជ្ញាទី១

ចំណោទ​ប៉េងប៉ុង


មានបុរសបីអ្នក A , B និង C បានប្រកួតគ្នាលេងកីឡាវាយប៉េងប៉ុង។ ពួកគេលេងក្រោមលក្ខខ័ណ្ឌធម្មតាគឺ មួយទល់នឹងមួយដោយកំណត់ថាអ្នកឈ្នះនៅលេង ចំណែកឯអ្នកចាញ់ត្រូវផ្លាស់ប្ដូរជាមួយអ្នកដែលមិនទាន់បានលេង ហើយត្រូវរង់ចាំផ្លាស់ប្ដូរជាមួយនឹងអ្នកដែលចាញ់ក្ដារបន្ទាប់។ នៅពេលលេងចប់គេបានរកឃើញថាping_pong_hd

លោក A  លេងបាន ១០ក្ដារ

លោក B លេងបាន ១៥ក្ដារ

លោក C លេងបាន ១៧ក្ដារ។

សំណួរសួរថាៈ    តើអ្នកដែលចាញ់ក្ដារទី២គឺជាបុរសម្នាក់ណា?